សូមស្វាគមន៍ www.k-takeopost.com.kh / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក មាស នីម អាស័យដ្ឋាន៖ នៅភូមិអង្គរផ្ទៀក ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ លោក / ទំនាក់ទំនងតាមរយៈលេខ៖ Tele: 0977770751

Breaking

Tuesday, September 29, 2026

អភិបាលស្រុកទឹកឈូ នាំយកថវិកាបេឡាមរណៈសង្គ្រោះ ១២លានរៀល បើកជូនគ្រួសារសពសមាជិក អ.ន.ក. ចំនួន ០៣គ្រួសារ

 


អភិបាលស្រុកទឹកឈូ នាំយកថវិកាបេឡាមរណៈសង្គ្រោះ ១២លានរៀល បើកជូនគ្រួសារសពសមាជិក អ.ន.ក. ចំនួន ០៣គ្រួសារ

--------
ចេញផ្សាយ:/29/09/2026
TAkEO POST

កំពត៖ នារសៀលថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នេះ លោក អ៉ឹម ច័ន្ទសោធន អភិបាល នៃគណៈអភិបាលស្រុកទឹកឈូ និងជាប្រធានគណៈកម្មាធិការ អ.ន.ក.ស្រុក បានដឹកនាំក្រុមការងារស្រុក រួមជាមួយសាខា អ.ន.ក.ឃុំព្រៃថ្នង និងឃុំជុំគ្រៀល នាំយកថវិកាបេឡាមរណៈសង្គ្រោះសរុបចំនួន ១២,០០០,០០០ រៀល (ដប់ពីរលានរៀលគត់) ដើម្បីបើកផ្តល់ជូនគ្រួសារសពសមាជិកចំនួន ០៣ គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានថវិកាចំនួន ៤,០០០,០០០ រៀល (បួនលានរៀលគត់)។
ក្រុមការងារបានចុះប្រគល់ថវិកាផ្ទាល់ជូនដល់គ្រួសារនៃសពសមាជិក រួមមាន៖១. សពលោក ង៉ែត ញ៉ុន (ភេទប្រុស, មុខសញ្ញា៖ និវត្តជន) បានទទួលមរណភាពកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នៅភូមិច្បារអំពៅ ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត។
២. សពលោក ណុប សុផាត (ភេទប្រុស, មុខសញ្ញា៖ ជនពិការ) បានទទួលមរណភាពកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នៅភូមិព្រៃថ្នង ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត។
៣. សពលោកស្រី គឹម វ៉ាន់ (ភេទស្រី, មុខសញ្ញា៖ គ្រួសារជនពលី) បានទទួលមរណភាពកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។
នៅក្នុងឱកាសនោះ លោកអភិបាលស្រុក ក៏បានពាំនាំនូវប្រសាសន៍ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសពសមាជិកទាំងបីរូប និងបានបញ្ជាក់ថា ថវិកាបេឡាមរណៈសង្គ្រោះនេះ គឺដើម្បីជួយសម្រាលការលំបាកក្នុងក្រុមគ្រួសារ និងជាការគិតគូរយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល ជូនដល់បងប្អូនអតីតយុទ្ធជន និងមន្ត្រីរាជការស៊ីវិល ដែលបានបម្រើជាតិមាតុភូមិនាពេលកន្លងមក៕






No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages