សូមស្វាគមន៍ www.k-takeopost.com.kh / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក មាស នីម អាស័យដ្ឋាន៖ នៅភូមិអង្គរផ្ទៀក ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ លោក / ទំនាក់ទំនងតាមរយៈលេខ៖ Tele: 0977770751

Breaking

Monday, September 28, 2026

ខេត្តកែប៖ ឯកឧត្តម សាយ សំអាល់ និងថ្នាក់ដឹកនាំខេត្តកែប អញ្ជើញកាន់បិណ្ឌវេនទី២ នៅវត្តចរិយាវង្ស

 



កែប៖ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ដែលប្រព្រឹត្តទៅរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃ ១រោច ដល់ ១៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ប្រជាពលរដ្ឋនៅទូទាំងខេត្តកែប បាននិងកំពុងអញ្ជើញចូលរួមធ្វើបុណ្យតាមបណ្តាវត្តនានា ដើម្បីប្រគេនចង្ហាន់ ទេយ្យទាន និងបច្ច័យ ដល់ព្រះសង្ឃ ព្រមទាំងឧទ្ទិសកុសលជូនដល់បុព្វការីជន និងញាតិការទាំងឡាយដែលបានចែកឋានទៅ។

ជាក់ស្តែង នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ត្រូវនឹង ថ្ងៃកាន់បិណ្ឌទី២ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង រៀបចំដែនដី​ នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប បានអញ្ជើញចូលរួមកាន់បិណ្ឌ និងប្រគេនចង្ហាន់ ទេយ្យទាន និងបច្ច័យ ដល់ព្រះសង្ឃគង់នៅ វត្តចរិយាវង្ស និងបណ្ដាវត្តទូទាំងខេត្តកែប។

ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត​ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ​ អមដំណើរ​ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ មន្ទីរ អង្គភាពជុំវិញខេត្ត ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប​ និងបងប្អូនប្រជាពលរដ្ឋ​ ពុទ្ធ​បរិស័ទ​ យ៉ាង​ច្រើន​កុះករ​។
​  ការចូលរួមកាន់បិណ្ឌ និងប្រគេនចង្ហាន់ ទេយ្យទានផ្សេងៗនៅតាមបណ្តាវត្តនានា គឺជាការរួមចំណែកថែរក្សា និងលើកតម្កើងប្រពៃណី វប្បធម៌ និងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ព្រមទាំងជាឱកាសឱ្យពុទ្ធបរិស័ទបានធ្វើបុណ្យ សន្សំកុសល និងឧទ្ទិសកុសលជូនដល់បុព្វការីជន និងញាតិការដែលបានចែកឋានទៅ៕










No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages