សូមស្វាគមន៍ www.k-takeopost.com.kh / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក មាស នីម អាស័យដ្ឋាន៖ នៅភូមិអង្គរផ្ទៀក ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ លោក / ទំនាក់ទំនងតាមរយៈលេខ៖ Tele: 0977770751

Breaking

Tuesday, May 12, 2026

កម្លាំងអាវុធហត្ថខេត្តតាកែវ បើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ១០នាក់ និងគ្រឿងញៀន៦២កញ្ចប់ និងវត្ថុតាងមួយចំនួន

 








(តាកែវ)÷ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦នេះ ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងសម្របសម្រួលនីតិវិធី ដោយឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។
  នៅវេលាម៉ោង ៨:៤៥នាទី ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃកប្បាស ដឹកនាំដោយលោកអនុសេនីយ៍ឯក ជួន តូរៈតៈ នាយការិយាល័យប្រឆាំងគ្រឿងញៀន បានចុះប្រតិបត្តិការបង្ក្រាបករណី រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅភូមិអង្គស្វាយចេក ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ ។  
លុះវេលាម៉ោង៧:២៥នាទី ថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០២៦ បន្តពន្លាតដែនសមត្ថកិច្ចទៅខេត្តកណ្តាលសហការជាមួយកម្លាំង មូលដ្ឋានអាវុធហត្ថស្រុកស្អាង  កម្លាំងអាវុធហត្ថក្រុងតាខ្មៅ សម្របសម្រួលនីតិវិធីដោយ ឯកឧត្តម គុជ គីមឡុង ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកណ្តាល បានបង្ក្រាបជាក់ស្តែងនៅភូមិគោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល និងវេលាម៉ោង ១៤:៤០នាទី ថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០២៦ បន្តពន្លាតដែនសមត្ថកិច្ចទៅរាជធានីភ្នំពេញសហការជាមួយ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សម្របសម្រួលនីតិវិធី ដោយលោកម៉ុត ដារ៉ា ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ បានចុះបង្រ្កាបជាក់ស្តែងនៅចំណុចផ្ទះលេខC4 ភូមិកាកាប សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
+ លទ្ធឃាត់ខ្លួនជនសង្ស័យ សរុបចំនួន ១០ នាក់ (ស្រី១ ប្រុស៩)
១/ឈ្មោះ ជុំ សល់ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិធំ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។
  ២/ ឈ្មោះ រ៉ាត់ ម៉ាឡេ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិ គោកអណ្ដែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។
  ៣/ ឈ្មោះ តឹង បញ្ញា ហៅញ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិគោកអណ្ដែត ឃុំស្អាងភ្នំ ស្រុកស្អាងខេត្តកណ្តាល។
  ៤/ ឈ្មោះចា សីហា ហៅពៅ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិវាល ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។
   ៥/ ឈ្មោះ ឡួត ពីរ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។
  ៦/ ឈ្មោះ គីម ស្រីល័ក្ខ ភេទស្រីអាយុ២៧ឆ្នាំ រស់នៅភូមិកោះគ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
  ៧/ ឈ្មោះ ហ៊ុយ យាន ភេទប្រុសអាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅពីរ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
   ៨/ ឈ្មោះអិន មុន្នី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិបឹងត្របែក សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
   ៩/ ឈ្មោះអៀ ស៊ុនហៃ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យរាជធានីភ្នំពេញ។
   ១០/ ឈ្មោះ សេង សុវណ្ណរ៉ា ភេទប្រុសអាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
+ ដកហូតវត្ថុតាងរួមមាន÷
  ១/ ម្សៅក្រាមពណ៌សថ្លាចំនួន ៦២ កញ្ចប់ ទម្ងន់១១៨.៦៩(ថ្លឹងទាំងសំបកថង់)
  ២/ ថ្នាំគ្រាប់ពណ៌ផ្កាឈូក ចំនួន ១៧ គ្រាប់
  ៣/ ម្សៅពណ៌ផ្កាឈូក ចំនួន ១ កញ្ចប់
  ៤/ អាវុធខ្លីចំនួន ១ ដើម
  ៥/ គ្រាប់អាវុធខ្លីចំនួន ៥៩ គ្រាប់
  ៦/ ដាវដែកចំនួន ១ ដើម
  ៧/ ទូរស័ព្ទ ១៣ គ្រឿង
  ៨/ ម៉ូតូចំនួន ៤ គ្រឿង
  ៩/ ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ៣ គ្រឿង
១០/ថង់វេចខ្ចប់ និងសម្ភារ:សេពថ្នាំញៀនមួយចំនួន។
  បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាង ការិយាល័យជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី។

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages