ភ្នំពេញ៖ ប្រភពពីប្រជាពលរដ្ឋក៍ដូចអាជីវករលក់ដូរនៅក្នុងផ្សារទំនើបអ៊ីអន១បានអោយដឹងថា មានទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតនៅក្នុងផ្សារទំនើបអ៊ីអន១នៅជាន់ទី ៣ កំពុងបើកដំណើរការអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេងដុះស្លែដែលស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនរាជធានីភ្នំពេញ រីឯអាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធក្នុងមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់! ហ៊ានផ្គើនទៅនឹងបទបញ្ជាសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា!។
អាជីវករប្រជាពលរដ្ឋនិងមហាជនលើកឡើង ថា បុគ្គលម្ចាស់ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតដែលហ៊ានបើកល្បែងនៅក្នុងផ្សារទំនើបអ៊ីអន១ នៅជាន់ទី៣ បើកអោយក្រុមញៀនល្បែងចេញចូលលេងគគ្រឹក គគ្រេងយ៉ាងអនាធិបតេយ្យបំផុត មិនទាន់ឃើញអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានចុះទប់ស្កាត់និងបង្រ្កាបនោះទេ។
សូមរំលឹកថា កាលពីថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា បន្តវេនបានដាក់បទបញ្ជាដល់ អភិបាល រាជធានី ខេត្ត ទាំងអស់នូវទូទាំងប្រទេសជាបន្ទាន់ឱ្យបញ្ឈប់អាជីវកម្មល្បែងស៊ីសងគ្រប់ប្រភេទតាមប្រព័ន្ធអនឡាញទាំងអស់!ទោះមានច្បាប់ឬក៏មិនមានច្បាប់គ្មានការលើក លែង។ ដោយឡែកអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធមូលដ្ឋាន សង្កាត់ ខណ្ឌចំការមន មិនទាន់ឃើញចាត់កម្លាំងជំនាញចុះមកទប់ស្កាត់និងបង្រ្កាបនៅ ឡើយទេ។ហេតុនេះហើយធ្វើអោយអាជីវករលក់ដូរក៍ដូចប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខាងលើមានការព្រួយបារម្ភ ភ័យខ្លាចយ៉ាងខ្លាំងបញ្ហាអសន្តិសុខ សង្គមនិងអំពើចោរកម្ម.ចោរលួច. ចោរឆក់. ចោរប្លន់.ចោរគាស់ផ្ទះនិងប្រើអំពើហិង្សាគ្រួសារគ្រឿងញៀនជាដើមចមកើតចេញពីល្បែង សុីសងនេះឯង។ខណ:ពេលឃើញក្រុមអ្នកញៀ ល្បែងទាំងក្មេង.ចាស់.ស្រី. ប្រុស. ប្រមូលផ្តុំគ្នាចូលទៅ លេងល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតបើកលេងទាំង យប់ទាំងថ្ងៃ!បែរជាអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូល ដ្ឋានហាក់បីដូចជាគ្មានចំណាត់ការទប់ស្កាត់និងបង្រ្កាប ។
អាជីវករលក់ដូរក៏ដូចប្រជាពលរដ្ឋរស់នៅមូលដ្ឋានខាងលើ ស្នើដល់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញជាពិសេសលោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ មេត្តាចាត់កម្លាំងជំនាញក្រោមឱវាទចុះសិក្សាជ្រាវស្រាវ ទប់ស្កាត់និងបង្ក្រាប ទីតាំងល្បែងស៊ី សងហ្គេមបាញ់ត្រីខុសច្បាប់នៅក្នុងភូមិសាស្រ្តខាងលើអោយមានប្រសិទ្ធភាព ស្របតាមប្រសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានស្របតាមគោល នយោបាយភូមិ.ឃុំ.សង្កាត់. មានសុវត្ថិភាពទាំង៧ ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ ចេញដោយក្រសួងមហាផ្ទៃ៕មានត




No comments:
Post a Comment