ដោយយទទួលបទបញ្ជាយ៉ាងម៉ឹងម៉ាត់ពី លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ មូល សារ៉ាត់ អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាទី បានដឹកនាំកម្លាំងអធិការដ្ឋាន សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវជាតិលេខ២ ចាប់ពីព្រំប្រទល់ស្រុកកណ្តាលស្ទឹង រហូតដល់ព្រំប្រទល់ស្រុកសំរោង ក្រោមការដឹកនាំរួមរបស់លោក សាយ វណ្ណៈ អភិបាល នៃគណៈអភិបាលស្រុកបាទី។







No comments:
Post a Comment