ចុះពិនិត្យទីតាំងសាងសង់ សំណង់ស្ថាបត្យកម្មប្រាសាទបឹងតាកែវថ្មី ដែលមានទីតាំងស្ថិតនៅបឹងតាកែវ ស្ថិតក្នុងសង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
សូមបញ្ជាក់ថា សំណង់ស្ថាបត្យកម្ម ប្រាសាទបឹងតាកែវថ្មី ដែលលេចចេញរូបរាងនាពេលឆាប់ៗនេះ គឺបានយកលំនាំតាមប្រសាទអាស្រមឥសី នៅចង្កេះភ្នំដា ធ្វើអំពីបេតុង បិតនិងក្រាលថ្មភក់ មានកម្ពស់ ៩ម៉ែត្រ មានរាងចតុកោណ មានបណ្តោយ ៦,៥៦ម៉ែត្រ និងទទឹង ៦ម៉ែត្រ មានដំបូលជ្រុងក្រឡូម និងបញ្ចប់ដោយកំពូលប្រសាទ មានរូបរាងជាក្រពុំឈូក ៕
តាកែវ ថ្ងៃអង្គារ ទី៦ ខែមករា ឆ្នាំ២០២៦






No comments:
Post a Comment