សូមស្វាគមន៍ www.k-takeopost.com.kh / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក មាស នីម អាស័យដ្ឋាន៖ នៅភូមិអង្គរផ្ទៀក ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ លោក / ទំនាក់ទំនងតាមរយៈលេខ៖ Tele: 0977770751

Breaking

Tuesday, December 30, 2025

សម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញសារស្វាគមន៍ យុទ្ធជនទាំង១៨រូប ដែលបាននិវត្តមកកាន់មាតុប្រទេសវិញ



 

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសារស្វាគមន៍ដល់យុទ្ធជនទាំង១៨រូប ដែលបាននិវត្តមកកាន់មាតុប្រទេសវិញ ប្រកបដោយសុខសុវត្ថិភាព។

សូមជម្រាបថា នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ យុទ្ធជនកម្ពុជា ចំនួន១៨រូប ត្រូវបានភាគីថៃបានដោះលែងប្រគល់ឲ្យមកកម្ពុជាវិញហើយតាមច្រកខេត្តប៉ៃលិន បន្ទាប់ពីចាប់អស់រយៈពេល១៥៥ថ្ងៃមក។

ការសម្រេចដោះលែង យុទ្ធកម្ពុជាទាំង១៨នាក់ គឺផ្អែកទៅតាមស្មារតីនៃកិច្ចប្រជុំកាលពីពេលកន្លងទៅ ពិសេសកិច្ចព្រមព្រៀងទីក្រុងកូឡាឡាំពួរ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងក្រោយរយៈពេល ៧២ម៉ោង ដែលបទឈប់បាញ់បានចូលជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥៕





No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages