មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង អបអរ សាទរខួបអនុស្សាវរីយ៍លើកទី១១៥ ទិវានារីអន្តរជាតិ ៨ មីនា ក្រោមប្រធាន បទ «សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តីនិងគ្រួសារ»
កំពង់ឆ្នាំង៖នារសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពង់ឆ្នាំង អបអរ សាទរខួបអនុស្សាវរីយ៍លើកទី១១៥ ទិវានារីអន្តរជាតិ ៨ មីនា ក្រោមប្រធាន បទ «សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តីនិងគ្រួសារ» ។
ពិធីខាងលើនេះប្រព្រឹត្តទៅក្រោមវត្តមាននៃការអញ្ជើញចូលរួមពីសំណាក់លោក ឈាង ចន្ទី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង រួមទាំងលោក លោកស្រីជាអនុប្រធានមន្ទីរ ថ្នាក់ដឹកនាំការិយាល័យផ្សេងៗ និងថ្នាក់ដឹកនាំមូលនិធិជាតិជំនួយសង្គម (ម.ជ.ជ.) ខេត្តកំពង់ឆ្នាំងផងដែរ។
ក្នុងពិធីនេះមានជួបសំណេះសំណាលបានបង្ហាញ ពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំមន្ទីរ ចំពោះការលើកកម្ពស់តម្លៃស្រ្តី និងការធានាសន្តិភាព សន្តិសុខសម្រាប់ស្រ្តី និងគ្រួសារនៅក្នុងសង្គម ជាពិសេសនៅក្នុងបរិបទនៃទិវានារីអន្តរជាតិឆ្នាំនេះ។
ពិធីបានប្រព្រឹត្តទៅដោយសាមគ្គីភាព និងបរិយា កាសកក់ក្តៅ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញសមភាពយេនឌ័រ និងការគាំទ្រស្រ្តីគ្រប់ជាន់ថ្នាក់នៅក្នុងខេត្តកំពង់ឆ្នាំង។

No comments:
Post a Comment