អាជ្ញាធរសង្កាត់បឹងទំពន់១រក្សាល្បែងស៊ីសងជល់មាន់ ឡូតូនិងកត់ឆ្នោតទុកគ្រាន់ឲ្យមេផ្ទះចាយ
ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់បឹងពន់១មានការខកចិត្តយ៉ាងខ្លាំងដោយពួកគាត់រាយការណ៍អំពីល្បែងស៊ីសងនៅក្នុងសង្កាត់បឹងទំពុនមួយដែលបានបើកលេងយ៉ាងគព្រឹកគគ្រេងតែបែរជាអាជ្ញាធរធ្វើព្រងើយកន្តើយមិនបង្ក្រាប។
ពលរដ្ឋបន្តទៀតថាមានតែពឹងអ្នកសារព័ត៌មានឲ្យជួយយកព័ត៌មាននេះទៅប្រាប់ដល់អាជ្ញាធរមានសមត្ថកិច្ចផងទើបបាន។យោងតាមប្រជាពលរដ្ឋបានប្រាប់ដល់អង្គភាពសារព័ត៌មានយើងឲ្យចុះយកព័ត៌មាននៅក្នុងសង្កាត់បឹងទំពុនមួយឃើញថានៅក្នុងផ្សារដើមថ្កូវឬគេហៅថាបឹងទំពន់បឹងទំពុនពិតជាមានល្បែងឡូតូកត់ឆ្នោតលេងបៀរពិតប្រាកដមែន។អង្គភាពសារព័ត៌មានយើងអត់ធ្វើការរាយការណ៍ជូនដល់លោកមេប៉ុស្តិ៍បឹងទំពន់១អោយចុះបង្ក្រាបផងតែបែរជាលោកមេប៉ុស្តិ៍ឆ្លើយថាចាំឱ្យមន្ត្រីចុះមើល។ថាតើនេះគ្រាន់តែជាការលើកឡើងយកលេសឲ្យរួចតែខ្លួនទេ។ចំណែកល្បែងឡូតូគាត់ឆ្នោតលេងបៀរនៅក្នុងផ្សារនៅតែបន្តលេងដដែល។
ចំណែកកន្លែងកត់ឆ្នោតផ្សេងៗមានទីមួយនៅជិតសង្កាត់បឹងទំពន់មួយតែម្ដងនិងទី 2 នៅក្នុងផ្ទះបើកកន្លែងវេរលុយទ្រូម៉ានីមានទាំងកត់ឆ្នោតនិងបើករបាយលេងនៅក្នុងផ្ទះវេរលុយទ្រូងម្នាក់នេះតែម្ដង។តើឯណាទៅភូមិ-ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលដាក់ឲ្យអនុវត្តនៅតាមបណ្ដាលភូមិឃុំស្រុក-ខណ្ឌរបស់ខ្លួននោះ។
អង្គភាពសារព័ត៌មានយើងកំពុងតែផ្ដិតយករូបភាពនិងព័ត៌មានពិតជូនពលរដ្ឋក៏ដូចជាលោកមេប៉ុស្តិ៍និងចៅសង្កាត់បឹងទំពុនមួយឲ្យបានជ្រាបអំពីករណីនេះ។ដែលវាជាកន្លែងចិត្តភ្នែកនិងច្រមុះរបស់អស់លោកអាជ្ញាធរសង្កាត់និងប៉ុស្តិ៍។តែបែរជាមិនបង្ក្រាបទុកឲ្យក្រុមអ្នកមានល្បែងវង្វេងវង្វាន់ត្រូវតែភ្លេចផ្ទះសម្បែងបាត់ទៅហើយ។
អ្នកមានល្បែងអស់ទាំងនេះជាពិសេសនៅក្នុងផ្សារដើមថ្កូវនេះតែម្ដងសុទ្ធតែមនុស្សស្រី ដែលជាស្ត្រីមេផ្ទះដូច្នេះបើលោកប្ដីណាដែលបាត់ប្រពន្ធទៅផ្សារយូរសូមអញ្ជើញទៅមើលកន្លែងលេងល្បែងឡូតូក្នុងផ្សារហ្នឹងទៅឃើញហើយ។





No comments:
Post a Comment