ប្រជាពលរដ្ឋរស់នៅនិងប្រកបអាជីវកម្មលក់ដូរជុំវិញផ្សារណាត់និងមាត់ទន្លេ ស្ថិតនៅភូមិមួយសង្កាត់រកាក្នុងក្រុងដូនកែវ។ខេត្តតាកែវកំពុងរងការប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង។ដោយទីតាំងផលិតករសញ្ញានាគមាសធ្លាយសារជាតិអាម៉ូញ៉ក់ស្អុយពាសពេញ ស្ទើរតែដកដង្ហេីមមិនរួចម្នាក់ៗចង់ដាច់ខ្យល់ទៅហេីយ។
ប្រជាពលរដ្ឋបានបន្តទៀតថាសិប្បកម្មផលិតករមួយកន្លែងនេះឧស្សាហ៍ធ្វើឲ្យធ្លាយក្លិនស្អុយនេះចេញមកក្រៅដែលធ្វើឲ្យពួកគាត់រស់នៅនិងប្រកបអាជីវកម្មផ្សេងៗមិនបានទាល់តែសោះមិនដឹងជាមានអ្វីនៅពីក្រោយខ្នងម្ចាស់សិប្បកម្មទឹកកកមួយនេះទេទេីបបានជាអាជ្ញាធរមានសមត្ថកិច្ចមិនចុះទៅណែនាំឬមានវិធានការណាមួយទៅនឹងទីតាំងផលិតទឹកកកនេះ។
ក្រុមការងារនៃអង្គភាពគេហទំព័រ តាកែវប៉ុស្តិ៍ នៅព្រឹកថ្ងៃទី 4 ខែតុលាឆ្នាំ 2025 បានចុះទៅដល់ទីតាំងកន្លែងកើតហេតុដែលនាំជះក្លិនស្អុយរលួយពេញភូមិ បានអោយដឹងថាពិតជាមានការធំក្លិនស្អុយអាសោចស្ទើរតែដកដង្ហើមមិនរួចរបស់ម្ចាស់សិប្បកម្មផលិតករសញ្ញានាគមាសនេះពិតប្រាកដមែន។
បងប្អូនប្រជាពលរដ្ឋដែលរស់នៅជុំវិញងកន្លែងផលិតទឹកកកបានសំណូមពរដល់លោកវីុ សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវនិងលោកកងអាណាន់ អភិបាលនៅគណៈអភិបាលក្រុងដូនកៅមេត្តាជួយឲ្យជំនាញចុះពិនិត្យដល់ម្ចាស់សិប្បកម្មផលិតកកមួយនេះផងដែលពួកគាត់រស់នៅបច្ចុប្បន្នទើបតែដាច់ដង្ហើមទៅហើយ។ដោយសារតែក្លិនស្អុយរលួយជះពេញភូមិ។
ចំណែកលោកឆយ ប៊ុនលី ប្រធានមន្ទីរបរិស្ថានខេត្តតាកែវក្រុមការងារអង្គភាពយើងបានខលទៅតែលោកមិនលើកវាហាក់ដូចជាលោកមានបំណងមិនចង់លើកទូរសព្ទរបស់អ្នកសារព័ត៌មាន។
ចំណែកម្ចាស់សិប្បកម្មផលិតករក៏មិនលើកទូរសព្ទរបស់យើងដូចតែគ្នា។នៅមានត



No comments:
Post a Comment