សូមស្វាគមន៍ www.k-takeopost.com.kh / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក មាស នីម អាស័យដ្ឋាន៖ នៅភូមិអង្គរផ្ទៀក ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ លោក / ទំនាក់ទំនងតាមរយៈលេខ៖ Tele: 0977770751

Breaking

Saturday, October 25, 2025

ឯកឧត្តម ម៉ាង សុីណេត អភិបាលនៃគណះអភិបាលខេត្តព្រះសីហនុអញ្ជេីញសំណេះសំណាលនិងនាំយកអំណោយដ៍ថ្លៃថ្លារបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតពេជ្រ ចន្ទមន្នី ប្រគល់ជូនមជ្ឈមណ្ឌលជាតិព្យាបាលនិងស្តានិតិសប្បទា….!





ខេត្ត ព្រះសីហនុ) : ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃ គណៈ អភិបាល ខេត្តព្រះសីហនុ នាព្រឹកថ្ងៃសៅរ៍ ទី២៥ ខែតុលា ឆ្នាំ២០២៥ បានអញ្ជេីញសំណេះសំណាល និងនាំនិយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ប្រគល់ជូនមជ្ឈមណ្ឌល ជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀន គ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលើ សហគមន៍កែវផុស ដែលស្ថិតនៅ ភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ។
ឆៀតក្នុងឨកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃ គណៈ អភិបាល ខេត្ត ព្រះសីហនុ បានមាន ប្រសាសន៍ ថា ការអភិវឌ្ឍប្រទេសអោយរីកចំរេីនទៅបាន គឺអាស្រ័យទៅលេីសេដ្ឋកិច្ចគ្រួសាររបស់ប្រជាជននីមួយៗ ប្រទេសជាតិរីកចំរេីន គឺដោយសារការខិតខំប្រឹងប្រែងរៀនសូត្ររបស់យុវជន និងប្អូនៗដែលជាទំពាំងស្នងឫស្សី ដែលជាអ្នកបន្តវេនពីរៀមច្បង គ្រូបាអាចារ្យ ពីឪពុកម្តាយ ពីថ្នាក់ដឹកនាំប្រទេសជាដេីម ចុះបេីក្មួយៗប្អូនៗបណ្តែតបណ្តោយអោយខ្លួនធ្លាក់ក្នុងអំពេីអបាយមុខ ជាពិសេសសារធាតុញៀន គ្រឿងញៀន ថាតេីអោយប្រទេសជាតិយេីងទៅរំពឹងអី?។
ឯកឧត្តម អភិបាល ខេត្ត ក៏បានធ្វេីការណែនាំ និងផ្តាំផ្ញេីដល់ប្អូនៗដែលជាជនរងគ្រោះទាំងអស់ នៅពេលដែលបន្សាប សារធាតុញៀនចេញពីមជ្ឈមណ្ឌល ជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀន គ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលើ សហគមន៍កែវផុសហេីយ ត្រូវជៀសវាងអោយឆ្ងាយពីគ្រឿងញៀន ហេីយឯកឧត្តមផ្ទាល់ពិតជាមិនចង់ឃេីញប្អូនត្រលប់មកទីនេះវិញនោះទេ ត្រូវយកចំណេះ ជំនាញ ដែលបានឆ្លងកាត់ ការបណ្តុះបណ្តាលក្នុងមជ្ឈមណ្ឌលទៅប្រកបមុខរបរចិញ្ចឹមជីវិត ចិញ្ចឹមគ្រួសារ និងបំរេីសង្គមជាតិប្រកបដោយផ្លែផ្កា។
ឯកឧត្តម ម៉ាង ស៊ីណេត ក៏បាននាំយក អំណោយដ៏ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ប្រគល់ជូនមជ្ឈមណ្ឌល ជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀន គ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលើ សហគមន៍កែវផុស ដោយអំណោយទាំងនោះរួមមាន:
– ថវិកា ១០ ០០០ ០០០រៀល
– អង្ករ ២៩ តោន
– ត្រសក់ចាវ ២០០ គីឡូក្រាម
– ទឹកស៊ីអីវ ១៩០ យូរ
– ទឹកត្រី ១៩០ យូរ
– មី១៩០ កេស
– សាច់ជ្រូក ៣ ក្បាល ស្មើ៩០០គីឡូក្រាម។
២.មណ្ឌលសំចតបណ្តោះអាសន្ននៅមន្ទីរសង្គមកិច្ច រួមមាន៖
– អង្គរ ១ តោន
– ទឹកស៊ីអីវ ១០ យូរ
– ទឹកត្រី ១០ យូរ
– មី១០ កេស
– ត្រសក់ចាវ ១០ គីឡូក្រាម និងអំណោយទទួលបានពីសប្បុរសជនមួយចំនួនទៀតមានដូចជា:
លោក សុខ ម៉េងឡុងនិងលោកស្រី មី២០០កេស ទឹកស៊ីអីវ២០០យួរ ទឹកត្រី២០០យួរ,JIN BEI PALACE HOTELអង្ករ ១០ តោន, JIN SHI HOTELអង្ករ ១០ តោន, GOLDEN ROYAL INVESTMENT CO,LTD
អង្ករ ១០ តោន.









No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages