សូមស្វាគមន៍ www.k-takeopost.com.kh / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក មាស នីម អាស័យដ្ឋាន៖ នៅភូមិអង្គរផ្ទៀក ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ លោក / ទំនាក់ទំនងតាមរយៈលេខ៖ Tele: 0977770751

Breaking

Tuesday, October 7, 2025

ឯកឧត្តម គង់ វិបុល អញ្ជើញប្រកាសលោក ប៉ូ ពិសិដ្ឋ ឱ្យកាន់ចូលមុខតំណែងប្រធានសាខាពន្ធដារខេត្តកំពង់ធំ

 



 


(កំពង់ធំ)÷ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានអញ្ជើញប្រកាសលោក ប៉ូ ពិសិដ្ឋ ឱ្យកាន់ចូលមុខតំណែងប្រធានសាខាពន្ធដារខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ នៅសាលប្រជុំសាខាពន្ធដារខេត្តកំពង់ធំ។
កម្មវិធីនេះផងដែរក៏មានការអញ្ជើញចូលរួមពីឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ឯកឧត្តមប្រធានសាលាដំបូងខេត្តកំពង់ធំ ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ឯកឧត្តម អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ លោកប្រធាននាយកដ្ឋានថ្នាក់កណ្តាល និងលោកប្រធានសាខាពន្ធដារខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គនាយកដ្ឋានពន្ធដារ ប្រធានមន្ទីរ-អង្គភាពជំនាញជុំវិញខេត្ត លោកអភិបាលក្រុង-ស្រុក និងសមាជិកជាច្រើនរូបផងដែរ។
ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានគូសបញ្ជាក់ថាស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកចិត្តទុកដាក់ លើកទឹកចិត្តវិនិយោគក្នុងស្រុក និងក្រៅស្រុក ជាពិសេសក្រោមការផ្តល់នូវអនុសាសន៍ដឹកនាំផ្ទាល់ពី ឯកឧត្តម វង្សី វិស្សុត កំពុងតែបោះជំហានដោយភាពជឿជាក់ និងវិវត្តខ្លួនយ៉ាងឆាប់រហ័សទៅជាមជ្ឈមណ្ឌលកសិកម្ម និងឧស្សាហកម្មបែបទំទើប និងជាខេត្តមានសក្តានុពលទេសចរណ៍។ ឈរលើមូលដ្ឋាននេះ ខេត្តកំពង់ធំនឹងទាក់ទាញវិនិយោគនានាទាំងក្នុងស្រុក និងក្រៅស្រុក ដែលអាចបង្កើនប្រាក់ចំណូល និងការងារជូនប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យកាន់តែប្រសើរ ដែលនេះនឹងជំរុញឱ្យការ អនុវត្តការប្រមូលពន្ធដារក្នុងខេត្តកំពង់ធំកាន់តែរីកចម្រើនមួយកម្រិតថែមទៀត។
ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្តដល់លោក លោក ប៉ូ ពិសិដ្ឋ ប្រធានសាខាពន្ធដារខេត្តកំពង់ធំ សហការសាមគ្គីផ្ទៃក្នុងឱ្យបានល្អ ដើម្បីសម្រេចលទ្ធផលការងាររបស់អង្គភាព។ សហការឱ្យបានល្អជាមួយ ថ្នាក់ដឹកនាំខេត្ត ដើម្បីសម្រេចគោលដៅក្នុងការអនុវត្តគោលនយោបាយប្រមូលចំណូលពន្ធ នៅខេត្តកំពង់ធំ ឱ្យទទួលបានជោគជ័យ។ បង្កើនទំនាក់ទំនងឱ្យបានជិតស្និទ្ធ និងសហការឱ្យបានល្អជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ទីរអង្គភាពជំនាញ ស្ថាប័នពាក់ព័ន្ធនានា សំដៅជំរុញ និងធានាឱ្យបាននូវប្រសិទ្ធភាព នៃការងារគ្រប់គ្រងប្រមូលចំណូលពន្ធដារ ដើម្បីបង្កើនចំណូល ប្រយោជន៍ មានធនធានគ្រប់គ្រាន់ ក្នុងការអភិវឌ្ឍ មូលដ្ឋានខេត្ត សំដៅចូលរួមចំណែកលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា។ ផ្សព្វផ្សាយច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារ អនុលោមតាមការកែទម្រង់ និងការធ្វើទំនើបកម្មរបស់អគ្គនាយកដ្ឋានពន្ធដារ ជាពិសេសការផ្សព្វផ្សាយ និងការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ និងថ្នាលឌីជីថល ជាដើម។ រៀបចំផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពដោយដាក់ចេញនូវសូចនាករ សំខាន់ៗក្នុងក្របខ័ណ្ឌខេត្តកំពង់ធំ សម្រាប់អនុវត្តការងារគ្រប់គ្រង និងដឹកនាំការងារ ដើម្បីសម្រេចបាននូវ ផែនការរបស់ថ្នាក់ដឹកនាំប្រគល់ជូន។
លោក ប៉ូ ពិសិដ្ឋ ប្រធានសាខាពន្ធដារខេត្តកំពង់ធំ បានប្តេជ្ញាចិត្កដូចតទៅ៖ ១.ខិតខំកសាង និងបង្កើនសមត្ថភាព ផលិតភាព ជំនាញវិជ្ជាជីវៈ ដើម្បីពង្រឹង សមត្ថភាព ជាពិសេសលើការប្រើប្រាស់ជំនាញឌីជីថលឱ្យបានរឹងមាំ។ ២.សហការសាមគ្គីផ្ទៃក្នុងឱ្យបានល្អ ដើម្បីសម្រេចលទ្ធផលការងាររបស់អង្គភាព។ ៣.ខិតខំយកចិត្តទុកដាក់ សហការឱ្យបានល្អជាមួយថ្នាក់ដឹកនាំខេត្ត ដើម្បីសម្រេច គោលដៅក្នុងការអនុវត្តគោលនយោបាយប្រមូលចំណូលពន្ធនៅខេត្តកំពង់ធំ ឱ្យទទួលបានជោគជ័យ។ ៤. បន្តយកចិត្តទុកដាក់កសាង និងបង្កើនទំនាក់ទំនងឱ្យបានជិតស្និទ្ធ និងសហការឱ្យ បានល្អជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ។ ៥.បន្តពង្រឹងការផ្សព្វផ្សាយច្បាប់ និង បទប្បញ្ញត្តិស្តីពីពន្ធដារ អនុលោមតាមការកែ ទម្រង់ និងការធ្វើទំនើបកម្មរបស់អគ្គនាយកដ្ឋានពន្ធដារ។៦.រៀបចំផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពដោយដាក់ចេញនូវសូចនាករ សំខាន់ៗក្នុងក្របខ័ណ្ឌខេត្តកំពង់ធំ។ ៧.ប្រកាន់ខ្ជាប់នូវវិន័យការងារ និងក្រមសីលធម៌វីជ្ជាជីវៈ ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងខិតខំប








ម្រើសេវាសាធារណៈ ជូនអ្នកជាប់ពន្ធ ប្រជាពលរដ្ឋឱ្យអស់ពីសមត្ថភាព និងទាន់ពេលវេលាកំណត់ ស្របតាមអភិក្រម “មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែន ចៅហ្វាយរាស្ត្រ”។ ៨.

អនុវត្តតួនាទី/ភារកិច្ច និងប្រតិបត្តិការរបស់សាខាពន្ធដារ ស្របតាមប្រកាសស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃសាខាពន្ធដារខេត្ត និងនិយាមនីតិវិធីប្រតិបត្តិការងារ ស្រប តាមផែនការយុទ្ធសាស្ត្ររបស់អគ្គនាយកដ្ឋានពន្ធដារ ក៏ដូចជាយុទ្ធសាស្ត្រកៀរគរចំណូល និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages