ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ . ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ និង
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងក្រុមការងារខេត្ត អភិបាលរងខេត្ត អភិបាលក្រុង បានអញ្ជើញចូលរួម ក្នុងពិធីជួបជុំសំណេះសំណាល និងញ៉ាំអាហារសាមគ្គីនុំ(បញ្ចុក)ជាមួយគ្រួសារអតីតយុទ្ធជន នៅតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ ។លោកវរ:សេនីយត្រី នូវ សំអុល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ព្រះសីហនុ ជាប្រធានគណ:កម្មាធិការសមាគមន៍អតីតយុទ្ធជនកម្ពុជា ខេត្តព្រះសីហនុ បានស្វាគមន៍ពិធីសំណេះសំណាល និងអាហារសាមគ្គីជាមួយនិវត្តន៍ជនក្នុងខេត្តព្រះសីហនុចំនួន ៦៦គ្រួសារ មកពីក្រុង ស្រុកចំនួន៥ ក្នុងខេត្តព្រះសីហនុ ក្នុងនោះ មកពីស្រុកកំពង់សិលា ៩គ្រួសារ ស្រុកស្ទឹងហាវ ៥គ្រួសារ ក្រុងកំពង់សោម ៩គ្រួសារ ស្រុកព្រៃនប់ ១២គ្រួសារ និងក្រុងព្រះសីហនុ ៣១គ្រួសារ ក្នុងចំណោមនិវត្តន៍ជន៍ទាំង ៦៦គ្រួសារ ក្នុងនោះអត់ដី អត់ផ្ទះ ៦០គ្រួសារ មានដី ផ្ទះទ្រុឌទ្រោម ៦គ្រួសារ ។
លោក ប្រធានគណ:កម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះសីហនុ បានបន្តថា កាលពីឆ្នាំ២០១៤ អតីតយុទ្ធជនចំនួន ៨០គ្រួសា បានធ្វើការចាប់ឆ្នោតយកដីចំការ ១ហិកតា ចំណែកអតីតយុទ្ធជន ១០២គ្រួសារទទួលបានដីឡូ ៣០X ៤០ ម៉ែត្រ និងដីចំការ ១ហិកតា។
ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជាអនុប្រធាន តាមរយ: ឯកឧត្តម គន់ គីម សម្តេចជួយសាងសង់ផ្ទះជូនអតីតយុទ្ធជនខេត្តព្រះសីហនុចំនួន ៥១ខ្នង ក៏ប៉ុន្តែនៅឆ្នាំ២០២៤ យើងសាងសង់បានចំនួន ២០ខ្នង បានធ្វើការប្រគល់ជូនអតីតយុទ្ធជនយើងរួចហើយ និងនៅសល់ ៣១ខ្នងផ្ទះទៀត ក្រុងជាងបានតំឡើងគ្រោងបញ្ឈបាន ១៦ខ្នង និងសល់ ១៥ខ្នងទៀតបានផ្សារដែករួចហើយរង់ចាំអាកាសធាតុរាំងចាប់ផ្តើមដំណើរការតំឡើងបន្ត ។
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ មានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនអតីតយុទ្ធជនដោយគូសបញ្ជាក់ថា ថ្ងៃនេះដោយទទួលបានការណែនាំពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណ:កម្មាធិការសមាគមន៍អតីតយុទ្ធជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណ: កម្មាធិការសមាគមន៍អតីតយុទ្ធជន និងក្នុងនាមខ្ញុំ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តព្រះសីហនុ ។
ចង់ដឹងអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់ពុក ម៉ែទាំងអស់គ្នា និងសុំឪ្យបញ្ចេញមតិ យោបល់អំពីកង្វល់របស់ពុកម៉ែ ពូ មីង ប្រសិនបើពុក ម៉ែ ពូ មីង បងប្អូនមានដី ក៏ប៉ុន្តែខ្វះថវិកាសាងសង់ផ្ទះ ឬខ្វះដី ខ្វះផ្ទះស្នាក់នៅ យើងជួបគ្នាព្យាយាមរកវិធានការថ្មីចូលរួមដោះស្រាយជូនពុក ម៉ែ ពូ មីងទាំងអស់គ្នា ព្រោះពុកម៉ែបានលះបង់កម្លាំងកាយ ចិត្ត សាច់ស្រស់ ឈាមស្រស់ក្នុងបុព្វហេតុការពារជាតិ ការពារទឹកដីរបស់កម្ពុជា ឈានដល់កម្ពុជាទទួលបានសុខសន្តិភាពពេញផ្ទៃក្នុងប្រទេស។
សម្រាប់ខេត្តព្រះសីហនុ យើងបានត្រៀមដីសម្បទាសង្គមកិច្ច សម្រាប់ធ្វើការដោះស្រាយជូនអតិតយុទ្ធជន ក៏ដូចជានិវត្តជន៍របស់យើង ប្រសិនបើមិនមានដី និងផ្ទះស្នាក់នៅពិតប្រាកដ យើងរួមគ្នាព្យាយាមដោះស្រាយជូនពុក ម៉ែ ពូ មីង ដូច្នេះពុក ម៉ែ ត្រូវសហការជាមួយលោកប្រធានគណ:កម្មាធិការសមាគមន៍អតីតយុទ្ធជន ក៏ដូចនិវត្តជន ព្រោះរាជរដ្ឋាភិបាលកម្ពជា បាននឹងកំពុងយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន និងនិវត្តជនរបស់យើងនៅទូទាំងប្រទេសដោយមិនទុកឪ្យយុទ្ធជន និងនិវត្តជន៍របស់យើងខ្វះខាតជម្រកស្នាក់នៅដោយមិនបានគិតគូរនោះឡើយ.. ៕
No comments:
Post a Comment