លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ លោក ឧត្តមសេនីយ៍ត្រី នាង សាត នាយរងខុទ្ទកាល័យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកេតុមាលា(179) រាជធានីភ្នំពេញ!!!
កំពង់ស្ពឺ ៖ ដោយយកគំរូដឹកនាំដ៏បុិនប្រសប់ឈ្លាសវៃ ប្រកបដោយគុណធម៌ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការណែនាំដោយផ្ទាល់ពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ផងនោះ ។
លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ម្សិលមិញ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ រួមនឹងក្រុមការងារយុវជនសហភាពសហព័ន្ធយុវជនខេត្តកំពង់ស្ពឺ (ស.ស.យ.ក កំពង់ស្ពឺ) ចុះសួរសុខទុក្ខ លោក ឧត្តមសេនីយ៍ត្រី នាង សាត នាយរងខុទ្ទកាល័យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកេតុមាលា(179) រាជធានីភ្នំពេញ ។
នាឱកាសសួរសុខទុក្ខនោះដែរ លោកឧត្តមសេនីយ៍ ម៉េង ស្រ៊ុន មេបញ្ជាការ រួមនិងក្រុមការងារ បានសំណេះសំណាលអំពីសុខភាព ស្ថានភាពជំងឺបច្ចុប្បន្ន និងបានជួនពរដល់ លោក ឧត្តមសេនីយ៍ត្រី នាង សាត ឲ្យបានជាឆាប់ជាសោះស្បើយពីជំងឺ ព្រមទាំងបានឧបត្ថម្ភជាថវិកាចំនួន 1,000,000 (មួយលានរៀល) រួមនឹងផ្លែឈើមួយកន្ត្រកផងដែរ ។
No comments:
Post a Comment