កំពង់ស្ពឺ, លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថ ចុះសួសុខទុក្ខលោកស្រី ជុំ ធីហ៊ុយ ត្រូវជាភរិយា លោកវរសេនីយ៍ឯក ភូ ឌីសាឌីន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដែលកំពុងសម្រាកលំហែមាតុភាព(ឆ្លងទន្លេ)នៅមន្ទីរពេទ្យ ខេ អេស ខេត្តកំពង់ស្ពឺ.......ដោយយកគំរូដឹកនាំដ៏ប៉ិនប្រសពឈ្លាសវៃ ប្រកបដោយគុណធម៌ របស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្រៅពីដឹកនាំក្នុងការបំពេញតួនាទី ភារកិច្ច ការងារក្នុងអង្គភាព ជានិច្ចជាកាលលោក តែងតែដឹកនាំក្រុមការងារចូលរួមការងារមនុស្សធម៍ជាញឹកញាប់ ដើម្បីជួយសង្រ្គោះបងប្អូនប្រជាពលរដ្ឋ ដែលកំពុងមានជីវភាពទីទាល់ក្រ ជួបការលំបាក ខ្វះខាតក្នុងជីវភាពរស់នៅ និងមានបញ្ហាផ្សេងៗ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ជាពិសេសលោកតែងតែយកចិត្តទុកដាក់បំផុត ដល់នាយទាហាន នាយទាហានរងកងរាជអាវុធហត្ថគ្រប់រូប ដែលមានបញ្ហាសុខភាពដូចជាឈឺថ្កាត់ និងជួបបញ្ហាផ្សេងៗ លោកតែងតែចុះសួរសុខទុក្ខដោយផ្ទាល់ដើម្បីឲ្យយល់ច្បាស់ពីស្ថានភាពជាក់ស្តែ និងបាននាំយកនូវថវិកា ព្រមទាំងសម្ភារៈផ្សេងៗជូនផងដែរ ។
ជាក់ស្តែងកាលពីថ្ងៃទី ០១ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង៩.៣០នាទី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ រួមនិងក្រុមការងារយុវជនសហភាពសហព័ន្ធយុវជនខេត្តកំពង់ស្ពឺ(សសយក កំពង់ស្ពឺ) ចុះសួសុខទុក្ខ លោកស្រី ជុំ ធីហ៊ុយ ត្រូវជាភរិយា លោកវរសេនីយ៍ឯក ភូ ឌីសាឌីន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដែលកំពុងសម្រាកលំហែមាតុភាព(ឆ្លងទន្លេ)នៅមន្ទីរពេទ្យ ខេ អេស ខេត្តកំពង់ស្ពឺ
លោក ឧត្តមសេនីយ៍មេបញ្ជា បានតម្តែងនូវការអបអរសាទរចំពោះ លោក ភូ ឌីសាឌីន មេបញ្ជាការរង និងគ្រួសារដែលទទួលបានសមាជិកថ្មី និងបានជូនពរដល់លោកស្រី និងបុត្រសូមឲ្យមានសូខភាពល្អ នៅក្នុងឱកាសសួរសុខទុក្ខនោះដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បាននាំយកថវិកាចំនួន ៨០០,០០០រៀល(ប៉ែតសិបម៉ឺនរៀល) និងគ្រឿងឧបភោគបរិភោគរួមមាន៖ អង្ករចំនួន២បាវ ,ទឹកសុទ្ធ ២កេស,មីជាតិ ២កេស និងទឹកក្រូច ២កេស ផងដែរ។
ដោយក្តីរំភើបរីករាយឥតឧបមា លោកវរសេនីយ៍ឯក ភូ ឌីសាឌីន មេបញ្ជាការរង និងទាំងភរិយា ព្រមទាំងក្រុមគ្រួសារ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោកមេបញ្ជាការ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញចុះមកដោយផ្ទាល់ ហើយបានលើកឡើងថា ក្នុងនាមជាកូនចៅ គាត់ពិតជាមានសេចក្តីរំភើបរីករាយខ្លាំងណាស់ ដែលលោក មេបញ្ជាការ បានផ្តល់នូវកិត្តិយសដ៏ខ្ពង់ខ្ពស់សម្រាប់គ្រួសារគាត់ ។ ហើយក៏សូមជួនពរជ័យដល់ លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន និងក្រុមគ្រួសារ បុត្រា បុត្រី ព្រមទាំងក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់ រួមនឹងក្រុមការងារយុវជនសហភាពសហព័ន្ធយុវជនខេត្តកំពង់ស្ពឺ(សសយក កំពង់ស្ពឺ) សូមអោយមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៍ និងសូមប្រកបដោយពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
Tuesday, September 30, 2025
លោកឧត្តមសេនីយ៍ ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ....
Tags
អន្តរជាតិ#
Share This
About www.k-takeopost.com.kh
អន្តរជាតិ
Tags
អន្តរជាតិ
Subscribe to:
Post Comments (Atom)
Post Top Ad
Your Ad Spot
Author Details
Ut wisi enim ad minim veniam, quis nostrud exerci tation ullamcorper suscipit lobortis nisl ut aliquip ex ea commodo consequat. Duis autem vel eum iriure dolor in hendrerit in vulputate velit esse molestie consequat.
No comments:
Post a Comment